អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ ការផលិតទំនិញនៅកម្ពុជា បានកើនឡើងទ្វេដង ឈានទៅជំនួសជាបណ្តើៗនូវទំនិញនាំចូលពីថៃ
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រោយមានជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ហើយប្រជាជនកម្ពុជាចាប់ផ្តើមពហិការឈប់ប្រើប្រាស់ទំនិញថៃ បានធ្វើឱ្យការផលិតទំនិញរបស់សហគ្រាសក្នុងស្រុកបានកើនឡើងទ្វេរដង។

លោកបញ្ជាក់ថា បើពិនិត្យទៅលើមុខទំនិញចាំបាច់នីមួយៗ និងភាពដែលអាចរកបាននូវមុខទំនិញថ្មីៗនៅលើទីផ្សារ បានបង្ហាញការផលិតទំនិញនៅកម្ពុជាមានកំណើនខ្លាំង ដែលចាប់ពីការផលិតរបស់សហគ្រាសខ្នាតតូចទៅដល់សហគ្រាសធំ ដោយបានផលិតទំនិញដែលមានគុណភាព និងសំបកវេចខ្ចប់ល្
លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី សន្និសីទព័ត៌មាន ស្ដីពី ការរៀបចំ «ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ក្រោមមូលបទ ៖យុគសម័យថ្មីនៃពាណិជ្ជកម្ម៖ បង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមស្តាប់ការលើកឡើងលម្អិតរបស់ លោក ប៉ែន សុវិជាតិ តាមរយៈលីងខាងក្រោម៖

