Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! អភិបាលខេត្តតាកែវ៖ ឱកាសការងារជាង ៦ពាន់កន្លែង នៅរោងចក្រចំនួន២ ក្នុងស្រុកគិរីវង់ នឹងបើកដំណើរការឆាប់ៗខាងមុខនេះ

    BY Liny Chan November 24, 2025
    ដំណឹងល្អ! អភិបាលខេត្តតាកែវ៖ ឱកាសការងារជាង ៦ពាន់កន្លែង នៅរោងចក្រចំនួន២ ក្នុងស្រុកគិរីវង់ នឹងបើកដំណើរការឆាប់ៗខាងមុខនេះ

    (តាកែវ៖ រោងចក្រចំនួន២បន្ថែមទៀត នឹងបើកដំណើរការឆាប់ៗខាងមុខនេះ នៅក្នុងស្រុកគីរីវង់ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដែលរោងចក្រទាំង២នេះ អាចនឹងស្រូបទាញកម្លាំងកម្មករឲ្យចូលមកបម្រើការងារ បានចំនួនជាង៦ពាន់នាក់។

    លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «នេះគឺជាឱកាសការងារសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ រួមនិងបងប្អូនប្រជាពលរដ្ឋស្រុកអង្គរជ័យ ខេត្តកំពត ដែលនៅក្បែខាងផងដែរ»។

    បើតាមលោកអភិបាលខេត្តតាកែវ ក្រុមការងាររបស់រដ្ឋបាលខេត្ត បានចុះពិនិត្យទីតាំងដីស្នើសុំសាងសង់រោងចក្រចំនួន២ទីតាំងរួចរាល់ហើយ ដោយរោងចក្រកាត់ដេរសម្លៀកបំពាក់ទី១ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលរោងចក្រនេះមានតម្រូវការកម្មករនៅចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយទៀត ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការកម្មករ ចាប់ពី ៥០០០នាក់ទ្បើងទៅ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: