Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់នៅឥណ្ឌូណេស៉ី បណ្តាលឱ្យអ្នកបាត់បង់ជីវិតកេីនដល់ ៣០៣នាក់

BY Nisaiy KP November 30, 2025
គ្រោះទឹកជំនន់នៅឥណ្ឌូណេស៉ី បណ្តាលឱ្យអ្នកបាត់បង់ជីវិតកេីនដល់ ៣០៣នាក់

(ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌណេស៉ី បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងព្យុះស៉ីក្លូននៅកោះស៊ូម៉ាត្រា បានកើនឡេីងដល់ ៣០៣នាក់ហើយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យ៉ាងហោចណាស់មនុស្ស ២៧៩នាក់នៅតែបាត់ខ្លួន ហើយរាប់រយនាក់បន្តជាប់គាំងនៅក្នុងខេត្តចំនួន ៣នៅទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី ។

កម្លាំងជួយសង្គ្រោះកំពុងព្យាយាមទម្លុះឧបសគ្គរារាំងផ្លូវ ដែលបណ្តាលមកពីការបាក់ដី ហើយនៅមានមនុស្សបានជាប់គាំង ត្រូវការការផ្គត់ផ្គង់។ នៅថ្ងៃអាទិត្យ យោធានឹងត្រូវបានដាក់ពង្រាយ​ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: