លោក ដូណាល់ ត្រាំ អះអាងថា៖ មេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក អាយ៉ាតូឡា អាលី ខាមេនី បានទទួលមរណភាពហើយ
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានអះអាងថា មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ គឺលោក អាយ៉ាតូឡា អាលី ខាមេនី បានទទួលមរណភាពហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែមីនា។ ការអះអាងនេះត្រូវបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ ដែលមានគោលបំណងផ្តួលរំលំសាធារណរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអឺរ៉ង់។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ក្រៅតែពីលោក អាយ៉ាតូឡា អាលី ខាមេនី ត្រូវបានគេសម្លាប់ហើយ ក៏មានកូនស្រី ចៅ និងកូនប្រសាររបស់លោកជាច្រើននាក់ផ្សេងទៀតបានសម្លាប់នៅក្នុងការវាយប្រហារនេះផងដែរ។ នៅលើបណ្តាញសង្គម Truth Social វិញ លោក ដូណាល់ ត្រាំ និយាថា៖ “លោក អាយ៉ាតូឡា អាលី ខាមេនី ដែលជាមនុស្សអាក្រក់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របានស្លាប់ហើយ ហើយនេះគឺជាឱកាសដ៏អស្ចារ្យបំផុតតែមួយគត់សម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការដណ្តើមយកប្រទេសរបស់ពួកគេមកវិញ”៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia