ប្រាក់ចំណូលរបស់ក្រុមហ៊ុនមីម៉ាម៉ា ធ្លាក់ចុះជាង ៥៥លានដុល្លារ
ថៃ៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតមីម៉ាម៉ា (MAMA) បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand នៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ ក្រុមហ៊ុនផលិតនិងចែកចាយមីម៉ាម៉ានេះមានឈ្មោះផ្លូការថា Thai President Foods Public Company Limited ឬហៅកាត់ថា TFMAMA។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន TFMAMA នៅក្នុងឆ្នាំនេះគឺមានប្រមាណជា ២៧,៦៤ពាន់លានបាត (៧៩០លានដុល្លារ) ដែលតួលេខនេះគឺមានការធ្លាក់ចុះចំនួន ១,៩៥ពាន់លានបាត (៥៥,៧លានដុល្លារ) ឬ ៦,៦១% បើធៀបទៅនឹងតួលេខឆ្នាំកន្លងទៅ។ បើគិតតែតួលេខលក់ផ្ទាល់របស់ក្រុមហ៊ុន TFMAMA វិញគឺទំហំនៃការមានការធ្លាក់ចុះចំនួន ៥,៥៦%ផងដែរ។ ប្រភពខាងលើបានបន្តថា ចំពោះមូលហេតុដែលបណ្តាលឱ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន TFMAMA ត្រូវធ្លាក់ចុះវិញមានដូចជា៖
-សម្ពាធនៃការប្រគួតប្រជែង
-ស្ថានភាពដ៏លំបាកទាំងទីផ្សារនៅក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Nation Thailand