Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក អាន់វ៉ា៖ ម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងព្រំដែនថៃ-កម្ពុជា

BY Liny Chan December 15, 2025
លោក អាន់វ៉ា៖ ម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងព្រំដែនថៃ-កម្ពុជា

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថាម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ ក្នុងគោលបំណលបិទបញ្ចប់អរិភាព ទាំងឡាយនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។

DATUK SERI ANWAR IBRAHIM

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទ ទី១៥ ខែធ្នូ ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies លោក អាន់វ៉ា បានកត់សម្គាល់ថា «យើងកំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»

កាលពីថ្ងៃទី១៤ ខែធ្នូ យោធាថៃបានប្រកាសថាខ្លួនកំពុងពិចារណាលើការបិទខ្ទប់ការនាំចេញប្រេងទៅកាន់កម្ពុជា។ នៅពេលត្រូវបានសាកសួរពីបញ្ហានេះ លោក អាន់វ៉ា បានឆ្លើយថាកិច្ចចរចាកំពុងធ្វើឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Share This Post: