កីឡាករបាល់ទាត់ថៃម្នាក់បានបាត់បង់ជីវិតដោយសារត្រូវរន្ទះបាញ់ក្នុងអំឡុងពេលកំពុងប្រកួត ខណៈកីឡាករ ១២នាក់ផ្សេងទៀតបានរងរបួស
ថៃ៖ កីឡាករបាល់ទាត់ថៃម្នាក់បានស្លាប់បាត់បង់បង់ជីវិតដោយសារត្រូវរន្ទះបាញ់ក្នុងអំឡុងពេលកំពុងប្រកួត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែសីហា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ Santiphap ស្ថិតក្នុងក្រុង Sungai Golok ខេត្ត Narathiwat ភាគខាងត្បូង ប្រទេសថៃ និងបានកើតឡើងក្នុងពេលដែលមេឃកំពុងធ្លាក់ភ្លៀង។
ប្រភពខាងលើបានបន្តថា រន្ទះបានបាញ់យ៉ាងខ្លាំងនៅម៉ោង ៥ និង ៣០ល្ងាច នៃថ្ងៃទី៤ ខែសីហា ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃពាន់រង្វាន់ក្នុងស្រុកមួយ ដែលជាការប្រកួតរវាងក្រុមបាល់ទាល់ Abu x Nong Sirin និងក្រុមបាល់ទាត់ SAMCOLT។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Sofwan Awae អាយុ ២៤ឆ្នាំ ជនជាតិថៃ ហើយហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យកីឡាបាល់ទាត់ក្នុងទីលានចំនួន ១២នាក់ផ្សេងទៀតបានរងរបួស ខណៈនៅក្នុងចំណោមអ្នករងរបួសទាំងអស់នោះក៏មានកីឡាករជនជាតិម៉ាឡេស៊ីមួយចំនួនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia