ព័ត៌មានអន្តរជាតិ
គណបក្សភូមិចៃថៃរបស់លោក អនុទីន ឆានវីរៈគុល ឈ្នះការបោះឆ្នោត ដោយទទួលបានអាសនៈ ១៧០ ក្នុងចំណោម ៤០០អាសនៈ
BY Liny Chan
February 9, 2026
ថៃ៖ ការរាប់សន្លឹកឆ្នោតនៅក្នុងប្រទេសថៃត្រូវបានបិទបញ្ចប់នៅម៉ោង ១១ និង ៤៥នាទីយប់មិញនេះ ខណៈលទ្ធផលបានបង្ហាញថា គណបក្ស Bhumjaithai របស់លោក Anutin Charnvirakul បានឈ្នះការបោះឆ្នោត។ គណបក្ស Bhumjaithai ទទួលបានអាសនៈចំនួន ១៧០ នៅក្នុងចំណោមអាសនៈ ៤០០។
ប្រភពខាងលើបានបន្តថា គណបក្សដែលទទួលបានការគាំទ្រច្រើនលំដាប់ទី២ គឺគណបក្ស People’s Party ដែលមានសំឡេងគាំទ្រ ៨៥អាសនៈ ខណៈគណបក្ស Pheu Thai របស់ក្រុមគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា វិញ ទទួលបានសំឡេងគាំទ្រចំនួន ៦០អាសនៈ។ បន្ទាប់ពីគណបក្សធំៗទាំងនេះ គណបក្ស Klatham ក៏ទទួលបានសំឡេងគាំទ្រ ៥៦ អាសនៈដែរ ហើយគេរំពឹងថា គណបក្សឈ្នះឆ្នោតនឹងសហការជាមួយគណបក្សមួយនេះដើម្បីដឹកនាំរដ្ឋាភិបាល៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia