Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

គ្រូពេទ្យឥណ្ឌាម្នាក់ បានបាត់បង់ជីវិតក្រោយឆ្លងវិរុសនីប៉ា

BY Nisaiy KP February 15, 2026
គ្រូពេទ្យឥណ្ឌាម្នាក់ បានបាត់បង់ជីវិតក្រោយឆ្លងវិរុសនីប៉ា

ឥណ្ឌា៖ បុគ្គលិកសុខាភិបាលឥណ្ឌាម្នាក់បានបាត់បង់ជីវិតដោយសារវិរុសនីប៉ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៤ ខែកុម្ភៈ។ ជនរងគ្រោះដែលបានបាត់បង់ជីវិតរូបនេះមានតួនាទីជាគិលានុបដ្ឋាយិកា ភេទស្រី ខណៈអត្តសញ្ញាណលម្អិតរបស់គាត់មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានឱ្យដឹងថា គិលានុបដ្ឋាយិកាខាងលើនេះបានឆ្លងវិរុសនីប៉ាក្នុងពេលកំពុងបំពេញការនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ West Bengal កាលពីអំឡុងខែមករាកន្លងទៅ។ ប្រភពខាងលើបានបន្តថា ក្រោយរកឃើញថា រូបគាត់បានតេស្តវិជ្ជមានជាមួយវិរុសនីប៉ាហើយ ខាងក្រុមគ្រូពេទ្យជំនាញក៏បានព្យាយាមព្យាបាលរូបគាត់យ៉ាងពិសេសផងដែរ តែជាអកុសលរូបគាត់នៅតែត្រូវបាត់បង់ជីវិតដដែល៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: