Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តម្លៃប្រេងសកលធ្លាក់ចុះជាង ៦% បន្ទាប់ពីលោក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ

BY Liny Chan March 10, 2026
តម្លៃប្រេងសកលធ្លាក់ចុះជាង ៦% បន្ទាប់ពីលោក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ

តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះជាង ៦% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី ១០ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃប្រេងបានកើតឡើងបន្ទាប់ពី ​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្យាករណ៍ថា សង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

គិតត្រឹមពេលនេះប្រេងឆៅនៅលើទីផ្សារក្នុងពិភពលោកមានតម្លៃដូចខាងក្រោម៖

-ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩២,៤៥ ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៦,៥១ដុល្លារ ឬ ៦,៦%)

-ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៨៨,៦៥ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៦,១២ដុល្លារ ឬ៦,៥%)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: