ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់សម្រេចដំឡើងថ្លៃសំបុត្រយន្តហោះរហូតដល់ ១៥៧% ដោយសារវិបត្តិប្រេងឥន្ធនៈសកល
BY Naren
April 3, 2026

តៃវ៉ាន់៖ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ជាច្រើនសម្រេចដំឡើងថ្លៃលើសំបុត្រហោះហើរអន្តរជាតិរហូតដល់ ១៥៧% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែមេសា។ ការដំឡើងតម្លៃសំបុត្រយន្តហោះយ៉ាងខ្ពស់នេះគឺត្រូវបានធ្វើឡើងដោយសារតែវិបត្តិប្រេងឥន្ទនៈសកល ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិល (CAA) និងក្រសួងដឹកជញ្ជូនតៃវ៉ាន់បានបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះរថ្មីនេះនឹងត្រូវផ្តើមអនុវត្តនៅក្នុងថ្ងៃទី ៧ ខែមេសា ហើយជើងហោះហើរដែលត្រូវរងផលប៉ះពាល់នោះគឺមានចំនួន ២ប្រភេទ ដូចខាងក្រោមនេះ៖
-សំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិចម្ងាយខ្លី ត្រូវដំឡើងពី ២៧,៥ ដុល្លារ ទៅ ៤៥ដុល្លារ
-សំបុត្រជើងហោះហើរអន្តរជាតិចម្ងាយវែង ត្រូវដំឡើងពី ៧១,៥ ដុល្លារ ទៅ ១១៧ដុល្លារ៕