ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
BY Nisaiy KP
April 12, 2026
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះមានប្រជាជនរាប់ម៉ឺននាក់បានមករង់ចាំ និងឡើងរថយន្តតាមគោលដៅចេញដំណើរ ដោយស្នាមញញឹម រីករាយទទួលអំណរឆ្នាំថ្មី៕







ប្រភព៖ ក្រសួងព័ត៌មាន