Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អាមេរិករឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់​ ខណៈអ៊ីរ៉ង់បដិសេដមិនចូលរួមការចរចាសន្តិភាពជុំទីពីរ

BY Liny Chan April 20, 2026
អាមេរិករឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿងរបស់អ៊ីរ៉ង់​ ខណៈអ៊ីរ៉ង់បដិសេដមិនចូលរួមការចរចាសន្តិភាពជុំទីពីរ

អាមេរិក៖ សហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាមបើកចេញពីការបិទផ្លូវរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែមេសា។ ការរឹបអូសនេះបានកើតឡើងខណៈដែរប្រទេសអ៊ីរ៉ង់បានបដិសេដមិនចូលរួមការចរចាសន្តិភាពជុំទីពីរនោះទេ។

ឆ្លើយតបនឹងសកម្មភាពរបស់យោធាអាមេរិកខាងលើនេះប្រទេសអ៊ីរ៉ង់បានប្រកាសថា នឹងសងសឹងអាមេរិកវិញឱ្យសមទៅតាមអ្វី ដែលយោធាអាមេរិកបានធ្វើមកលើខ្លួន។ តាមរយៈភាពតានតឹងដែលកំពុងកើតឡើងថ្មីៗនេះ ក្រុមអ្នកវិភាគអំពីស្ថានភាពជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានសម្តែងការព្រួយបាមរម្ភជាថ្មីថា បទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់គឺកាន់តែផុយស្រួល ពោលគឺលទ្ធភាពនៃការផ្ទុះអាវុធជាថ្មីមានខ្ពស់ខ្លាំងណាស់៕ 

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: