ព័ត៌មានអន្តរជាតិ
កោះហុកកៃដូរបស់ជប៉ុន រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ
BY Liny Chan
April 27, 2026
ជប៉ុន៖ ប្រទេសជប៉ុនបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៧ ខែមេសា។ ចំពោះទីតាំងដែលបានរងនូវការគំរាមគំហែងដោយគ្រោះធម្មជាតិនេះ គឺតំបន់កោះហុកកៃដូ ដែលស្ថិតប៉ែកខាងជើង នៃប្រទេសជប៉ុន។
បើតាមទីភ្នាក់ងារឧតុនិយមអាមេរិក និងជប៉ុនបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោង ៥ និង ២៣នាទីព្រឹក (ម៉ោងនៅក្នុងប្រទេសជប៉ុន) និងបានបង្កើតឱ្យមានរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ៨៣ គីឡូម៉ែត្រ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានពលរដ្ឋជប៉ុនណាម្នាក់ជនរងគ្រោះថ្នាក់ និងមានការខូចខាតយ៉ាងណានៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia