លោក ដូណាល់ ត្រាំ បញ្ជាក់ថា អាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងកិច្ចពិភាក្សាដ៏វិជ្ជមានមួយ ហើយលោកគ្រោងនឹងបញ្ជូននាវាយោធាទៅបើកអមកប៉ាល់ជាច្រើនចេញពីច្រកសមុទ្រហ័រមូស
អាមេរិក៖ លោកប្រធានាធិបតិ ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងស្ថិតក្នុងកិច្ចពិភាក្សាដ៏វិជ្ជមានមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែឧសភា។ បន្ថែមពីនេះលោកប្រធានាធិបតិអាមេរិកក៏បានបង្ហាញពីកម្រោងបញ្ជូនកងកម្លាំងអាមេរិកឱ្យទៅបើកអមកប៉ាល់មួយចំនួនចេញពីច្រកសមុទ្រហ័រមូសផងដែរ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅគម្រោងខាងលើនេះថា “គម្រោងសេរីភាព” និងជាកាយវិការ “មនុស្សធម៌” ពោលវាគឺជាសកម្មភាពជួយទៅដល់ក្រុមនាវិកនៅលើកប៉ាល់ជាច្រើនដែលកំពុងជាប់គាំងនៅច្រកសមុទ្រហ័រអស់រយៈជាច្រើនថ្ងៃមកហើយ ខណៈពួកគេក៏កំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ និងសម្ភារៈប្រើប្រាស់សំខាន់ៗមួយចំនួនផងដែរ។ សូមបញ្ជាក់ជូនថា ក្រោយមានសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកក៏បានធ្លាក់ចុះជាង ១ដុល្លារក្នុងមួយធុងបារ៉ែលផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia