Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អ្នកដំណើរមកពីកប៉ាល់ទេសចរណ៍ MV Hondius ចំនួន ២នាក់បន្ថែមទៀត ត្រូវបានតេស្តវិជ្ជមានមេរោគ Hantavirus

BY Liny Chan May 11, 2026
អ្នកដំណើរមកពីកប៉ាល់ទេសចរណ៍ MV Hondius ចំនួន ២នាក់បន្ថែមទៀត ត្រូវបានតេស្តវិជ្ជមានមេរោគ Hantavirus

អ្នកដំណើរមកពីកប៉ាល់ទេសចរណ៍ MV Hondius ចំនួន ២នាក់បន្ថែមទៀត ត្រូវបានតេស្តវិជ្ជមានមេរោគ Hantavirus នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី១១ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានអ្នកដំណើរ ៣-៤នាក់ផ្សេងទៀតកំពុងកើតមានរោគសញ្ញានៃការឆ្លងមេរោគ Hantavirus ផងដែរ តែការធ្វើតេស្តចំពោះពួគគេនៅមិនទាន់បង្ហាញលទ្ធផលវិជ្ជមាននៅឡើយទេ។

ប្រភពខាងលើបានបន្តថា ករណីឆ្លងថ្មីនេះនេះ​បានកើតឡើងចំពោះអ្នកដំណើរអាមេរិកម្នាក់ និងអ្នកដំណើរបារាំងម្នាក់។ គួររម្លឹកជូនថា នៅលើនាវាទេសចរណ៍ MV Hondius មានផ្ទុកមនុស្សសរុបចំនួន ១៤៧នាក់ ដែលមកពីប្រទេសចំនួន ១៩ផ្សេងគ្នា ខណៈនៅក្នុងពេលនេះអាជ្ញាធរនៃប្រទេសអស់នោះកំពុងប្រើប្រាស់មធ្យោបាយផ្សេងៗគ្នា ដើម្បីនាំពលរដ្ឋរបស់ពួកគេចេញពីប្រទេសអេស្ប៉ាញទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: