Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-បារាំង ពិភាក្សាលើការពង្រឹងសមត្ថភាពស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលកសិករ

    BY Liny Chan May 11, 2026
    កម្ពុជា-បារាំង ពិភាក្សាលើការពង្រឹងសមត្ថភាពស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូលកសិករ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

    នាឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញស្រាវជ្រាវវិស្វកម្មកសិកម្ម គីមីកសិកម្ម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា សំដៅបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចដល់ប្រជាកសិករ និងជំរុញនិរន្តរភាពរយៈពេលវែង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: