ព័ត៌មានជាតិ
សម្តេចប្រធានរដ្ឋសភា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧
BY Liny Chan
May 12, 2026
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ញើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ដែលមានសមាជិកសមាជិកាចំនួន ១១៤ រូបចូលរួម នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត តាមរបៀបវារៈចំនួន០២៖
១-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។
២-ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយម វៀតណាម សម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម៕







