Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកតម្កើងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា

    BY Liny Chan May 15, 2026
    សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកតម្កើងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការកោតសរសើរយ៉ាងខ្លាំងចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដែលបានសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងជូនអតីតយុទ្ធជន និងនិវត្តជននៅទូទាំងប្រទេស។

    ទន្ទឹមនឹងនេះ សម្ដេចធិបតីបានបញ្ជាក់ថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានមោទនភាព ដើម្បីតបស្នងគុណបំណាច់ និងវីរភាពដ៏អង់អាចក្លាហានរបស់បុព្វបុរស និងយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ។

    សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់អតីតយុទ្ធជន និងមន្ត្រីរាជការស៊ីវិលគ្រប់ជំនាន់ គឺជាគ្រឹះដ៏សំខាន់ក្នុងការការពារបូរណភាពទឹកដី ការរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដែលអនុញ្ញាតឱ្យកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរឹងមាំដូចពេលបច្ចុប្បន្ន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: