ព័ត៌មានអន្តរជាតិ
ចិនប្តេជ្ញាទិញផលិតផលកសិកម្មអាមេរិកយ៉ាងតិច ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ
BY Liny Chan
May 18, 2026
អាមេរិក៖ ចិនបានប្តេជ្ញាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់យ៉ាងតិចណាស់ ១៧ពាន់លានដុល្លារក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែឧសភា។ គម្រោងខាងលើនេះគឺជាផ្លែផ្កាមួយ ដែលបានកើតចេញពីជំនួបរវាងលោកប្រធានាធិបតីអាមេរិក និងលោកប្រធានាធិបតីចិនកាលពីសប្តាហ៍កន្លងទៅនេះ។
បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ការប្តេជ្ញាទិញផលិតផលកសិកម្មអាមេរិកពីសំណាក់ប្រទេសចិនខាងលើនេះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ៣ឆ្នាំ ពោលគឺចាប់ពី ឆ្នាំ២០២៦,ឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០២៨។ ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងទិញផលិតផលកសិកម្មរយៈពេល ៣ឆ្នាំខាងលើនេះ នឹងមិនរួមបញ្ចូលគម្រោងទិញសណ្តែកសៀង ដែលចិនបានធ្វើឡើងកាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះទេ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time