Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្ថាបនិក 7-Eleven ជប៉ុន បានទទួលមរណភាព ក្នុងជន្មាយុ ៩៣ឆ្នាំ

BY Naren May 26, 2026
ស្ថាបនិក 7-Eleven ជប៉ុន បានទទួលមរណភាព ក្នុងជន្មាយុ ៩៣ឆ្នាំ

ជប៉ុន៖ ស្ថាបនិកក្រុមហ៊ុន Seven-Eleven ជប៉ុនគឺលោក Toshifumi Suzuk បានទទួលមរណភាពហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី២៦ ខែឧសភា។ លោក Toshifumi Suzuk បានស្លាប់នៅក្នុងអាយុ ៩៣ឆ្នាំដោយសារតែជំងឺខ្សោយបេះដូង។

សូមបញ្ជាក់ជូនថា លោក Toshifumi Suzuk ដែលជាជនជាតិជប៉ុន បានកើតនៅចុងឆ្នាំ ១៩៣២ ក្នុងទីក្រុង Nagano។ លោកបានចូលរួមធ្វើការងារជាក្រុមហ៊ុនលក់រាយ Ito-Yokado ក្នុងឆ្នាំ ១៩៦៣ ហើយបន្ទាប់មកលោកបានសហការជាមួយក្រុមហ៊ុន Southland Corp ដែលជាប្រតិបត្តិកររបស់ 7-Eleven នៅសហរដ្ឋអាមេរិក ដើម្បីបើកដំណើរការ Seven-Eleven ជប៉ុនក្នុងឆ្នាំ ១៩៧៣៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: