ព័ត៌មានអន្តរជាតិ
មនុស្ស ៣នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅកូរ៉េខាងត្បូង
BY Naren
May 27, 2026
កូរ៉េខាងត្បូង៖ យ៉ាងយោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានអាកាសមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែឧសភា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសផងដែរ។
បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ស្ពានអាកាសដែលជាកន្លែងកើតហេតុមានទីតាំងស្ថិតនៅជិតស្ថានីយរថភ្លើងកណ្តាលទីក្រុងសេអ៊ូល និងកំពុងស្ថិតនៅក្រោមការជួលជុលឡើងវិញ។ ប្រភពខាងលើបានបន្តថា ចំពោះជនរងគ្រោះដែលបានស្លាប់និងរបួសសរុបចំនួន ៦នាក់ននោះគឺសុទ្ធតែជាមន្ត្រីជំនាញ ដែលត្រូវចុះទៅត្រួតពិនិត្យអំពីកម្រិតសុវត្ថិភាពរបស់ស្ពានខាងលើ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time