ព័ត៌មានអន្តរជាតិ
តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីនកើនដល់ ៥៥នាក់ និង ៣១នាក់កំពុងបាត់ខ្លួន
BY Liny Chan
June 12, 2026
ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន ៥៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមិថុនា។ ដោយឡែកចំពោះចំនួនមនុស្ស ដែលកំពុងបាត់ខ្លួនគឺនៅមានចំនួន ៣១នាក់។
គួរកត់សម្គាល់ថា តួលេខអ្នកស្លាប់បាតបង់ជីវិតនៅតែបន្តកើនឡើង បើទោះជាហេតុការណ៍គ្រោះថ្នាក់បានកើតឡើង ៥ថ្ងៃមកហើយក៏ដោយ។ ប្រភពខាងលើបន្តថា ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកំពុងជួបប្រទះបញ្ហាលំបាកយ៉ាងខ្លាំង ដ្បិតភ្លៀងបន្តធ្លាក់យ៉ាងជោកជាំនៅក្នុងតំបន់កើតហេតុ។ សូមរម្លឹកជូនថា ទីក្រុង General Santos ដែលមានពលរដ្ឋសរុបប្រមាណជា ៧២០,០០០នាក់ ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៧,៨រ៉ិចទ័រ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា កន្លងទៅនេះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia