Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

មនុស្ស ៨នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្រុតដីនៅបង់ក្លាដែស

BY Liny Chan July 6, 2026
មនុស្ស ៨នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្រុតដីនៅបង់ក្លាដែស

បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហតុការណ៍បាក់ដីនៅក្នុងប្រទេសបង់ក្លាដែស នេះបើយោងយតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦​​ ខែកក្កដា។ ទីតាំងដែលជាកន្លែងកើតហេតុ​ខាងលើគឺជា​ជំរំ​ជនភៀសខ្លួន​ជនជាតិមូស្លីម​រ៉ូហ៊ីងយ៉ា​ ដែលស្ថិតនៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​បង់ក្លាដែស។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសខាងលើនេះក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា ទីតាំងដែលជាកន្លែងកើតហេតុខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងមូសុងជាច្រើនថ្ងៃមកហើយ ទើបធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវជាំទឹក និងបាក់ស្រុតយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: