Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

    BY Liny Chan July 15, 2026
    ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់លើបណ្តាញសង្គមការងារ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះថា ក្រុមឧក្រិដ្ឋជនអនឡាញ Scam កំពុងធ្វើការអូសទាញប្រជាពលរដ្ឋខ្មែរ ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក។

    ឯកឧត្តម ឧត្តមសេនីយ៍ឯក បានអំពាវនាវដល់ ប្រជាពលរដ្ឋប្រុងប្រយ័ត្ន កុំឱ្យមានបញ្ហាដល់ខ្លួនឯង និងក្រុមគ្រួសារ ដោយសារបទល្មើសនេះ​មានចែងផ្ដន្ទាទោស។

    ឯកឧត្តម ឌី វិជ្ជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមាន​ព័ត៌មានពាក់ព័ន្ធក្រុម​ឧក្រិដ្ឋជនទាំងនេះ សូមរាយការណ៍ឱ្យសមត្ថកិច្ច និងមិនត្រូវចូលរួម ឬធ្វើសកម្មភាព​ពាក់ព័ន្ធបទល្មើសឡើយ!៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: