បារាំងនឹងក្លាយជាប្រទេសដំបូងនៅតំបន់អឺរ៉ុប ដែលមានច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម
បារាំង៖ ប្រទេសបារាំងនឹងអនុវត្តច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ បើគ្មានអ្វីប្រែប្រួលនោះទេច្បាប់ថ្មីនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខនេះ ហើយមុនពេលច្បាប់ចូលជាធរមាន អាជ្ញាធរបារាំងក៏បានជូនដំណឹងឱ្យក្រុមហ៊ុនបណ្តាញសង្គមត្រូវលុបចោលគណនីរបស់អ្នកប្រើប្រាស់មានអាយុក្រោម ១៥ឆ្នាំ ដែលកំពុងមានស្រាប់ផងដែរ។
បើតាមលោកប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់ថា ច្បាប់ថ្មីនេះត្រូវបានដាក់ឱ្យអនុវត្តក្នុងគោលបំណងការពារកុមារ និងយុវជនពីហានិភ័យដែលកំពុងកើនឡើងនៅលើបណ្ដាញសង្គម ដូចជា ការបៀតបៀនតាមអនឡាញ ការញៀនប្រើប្រាស់បណ្ដាញសង្គម និងមាតិកាមិនសមរម្យជាដើម។ សូមបញ្ជាក់ជូនថា ក្រោមពេលច្បាប់ថ្មីនេះចូលជាធរមានគឺបារាំងនឹងក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អឺរ៉ុប ដែលមានច្បាប់ហាមឃាត់កុមារអាយុក្រោម ១៥ឆ្នាំ មិនឱ្យប្រើប្រាស់បណ្តាញសង្គម៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN