Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ ក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៤

    BY Liny Chan July 23, 2026
    កម្ពុជា-អាមេរិក បន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ ក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិលើកទី៤

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

    នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋលេខាធិការ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី និងសហការី នៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក។

    ក្នុងឱកាសនៃកិច្ចសន្ទនានោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាមេរិក លើវិស័យសំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាមេរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: