Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឥទ្ធិពលព្យុះភ្លៀងនៅភាគខាងត្បូងឥណ្ឌា បណ្តាលឱ្យមនុស្ស ១៤នាក់បាត់បង់ជីវិត និងជាង ៧,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Liny Chan August 4, 2026
    ឥទ្ធិពលព្យុះភ្លៀងនៅភាគខាងត្បូងឥណ្ឌា បណ្តាលឱ្យមនុស្ស ១៤នាក់បាត់បង់ជីវិត និងជាង ៧,០០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ឥណ្ឌា៖ ​យ៉ាងហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែសីហា។ តំបន់ដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺរដ្ឋ Kerala និងរដ្ឋ Karnataka ដែលស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសឥណ្ឌា។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១៤នាក់នោះ គឺជាមានជនរងគ្រោះចំនួន ១១នាក់បានស្លាប់ដោយសារតែជំនន់ទឹកភ្លៀងនៅក្នុងរដ្ឋ Kerala និង ៣នាក់ទៀតបានស្លាប់ដោយសារតែការបាក់ស្រុតដីនៅក្នុងរដ្ឋ Karnataka។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិខាងលើនេះក៏បានបង្ខំឱ្យមនុស្សជិត ៧,៧០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ៕

    អត្ថបទ៖ភក្តី
    ប្រភព៖ The Strait Time

    Share This Post: