Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

កូឡុំប៊ីរងការគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បណ្តាលឱ្យមនុស្ស ១៣២នាក់បាត់បង់ជីវិត និង ៤៨០នាក់រងរបួស

BY Liny Chan August 11, 2026
កូឡុំប៊ីរងការគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បណ្តាលឱ្យមនុស្ស ១៣២នាក់បាត់បង់ជីវិត និង ៤៨០នាក់រងរបួស

កូឡុំប៊ី៖ ប្រទេសកូឡុំប៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ នេះបើយោងតាមកា​រចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី១១ ខែសីហា។ ភ្លាមៗក្រោយកើតមានហេតុការណ៍រញ្ជួយដី គេបានរកឃើញមនុស្សចំនួន ១៣២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ៤៨០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។

បើតាមអាជ្ញាធរកូឡុំប៊ីបានបញ្ជាក់ថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ព្រោះថាគិតត្រឹមពេលនេះក៏នៅមានមនុស្សមួយចំនួនកំពុងកប់ជាប់នៅក្រោមគំនរបាក់បែកផងដែរ។ បើតាមលោក León Fabio Marín Moncada ដែលជាអភិបាលក្រុង Pereira បានឱ្យដឹងថា គ្រោះរញ្ជួយខាងលើនេះគឺជាគ្រោះថ្នាក់ដ៏ធំមិនធ្លាប់កើតមាននៅក្នុងទីក្រុង Pereira នោះទេក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ហើយ​នៅចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរកូឡុំប៊ីក៏បានដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC

Share This Post: