Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន

    BY Khmerpress May 4, 2021
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៥-១១ ខែឧសភា, ភ្លៀងនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុមនិយម នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់១១ ខែឧសភា ឆ្នាំ២០២១។

    ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន ទៅតាមតំបន់។

    ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: