ព័ត៌មានជាតិ

ក្រសួងអប់រំ ចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិច Vape ទាំងនៅតាមសាលារដ្ឋ និងឯកជន

BY
Khmerpress
June 25, 2022
ក្រសួងអប់រំ ចេញសេចក្តីណែនាំហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិច Vape ទាំងនៅតាមសាលារដ្ឋ និងឯកជន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយអូសទាញយុវវ័យ ឱ្យប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិនប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារ និងយុវវ័យព្រមទាំងបង្កអន្តរាយដល់រាយកាយ។

ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់អង្គភាពចំណុះក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនគ្រប់កម្រិត ដូចខាងក្រោម៖

១.សូមធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។

២.សូមហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពអំពីបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ភី (HTPs-Heated Tobacco Products)ខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។

៣.សូមសហការជាមួយមាតាបិតា អ្នកអាណាព្យាបាល បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខសញ្ញ ទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPS-Heated Tobaicco ( Products) ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕ ប្រភព៖ MoEYS Cambodia

Share This Post: