ព័ត៌មានជាតិ

ឃើញផ្លាកសញ្ញាដែលមានរាងមូល ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង មានអត្ថន័យបែបណា?

BY
Khmerpress
June 25, 2022
ឃើញផ្លាកសញ្ញាដែលមានរាងមូល ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង មានអត្ថន័យបែបណា?

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យ ផ្លាកសញ្ញាដែលមានរាងមូល ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេង។

ផ្លាកសញ្ញាហាមចត (NO PARKING)៖ ផ្លាកសញ្ញាដែលមានរាងមូល មានជាយខាងក្រៅស្ដើងមានពណ៌ស ជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ ផ្ទៃខាងក្នុងមានពណ៌ខៀវ និងមានឆ្នូតក្រហមកាត់បញ្ឆិតពីស្ដាំឡើងទៅឆ្វេងនេះ ហាមចតចំពោះយានជំនិះគ្រប់ប្រភេទ ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះក្នុងរយៈពេលចាំបាច់។

បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ក្នុងករណីឃើញមានផ្លាកសញ្ញាខូចខាត ឬដួលរលំ ដើម្បីអាចឱ្យមន្រ្តីជំនាញអាចពិនិត្យ និងដោះស្រាយបានទាន់ពេលវេលា។
ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: