Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៣គ្រឿង នៅទូទាំងប្រទេស ខណៈថ្ងៃឱសានវាទឲ្យចូលបង់ពន្ធបិទបញ្ចប់ !

    BY Khmerpress July 2, 2022
    ៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៣គ្រឿង នៅទូទាំងប្រទេស ខណៈថ្ងៃឱសានវាទឲ្យចូលបង់ពន្ធបិទបញ្ចប់ !

    (ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៣គ្រឿង។

    រថយន្តទាំង២៣គ្រឿងនោះរួមមាន៖
    ១៖ រថយន្ត ម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ផលិត 2004 ស្លាក លេខ ភ្នំពេញ 2AZ-3795
    ២៖ រថយន្តម៉ាក Bentley ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០០៦
    ៣៖ រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
    ៤៖ រថយន្តម៉ាក Lexus RX330 ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៥
    ៥៖ រថយន្តម៉ាក TOYOTA SIENNA ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំ២០០៥
    ៦៖ រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2010 និងទំហំស៊ីឡាំង 1800 CC
    ៧៖ រថយន្តម៉ាក Lexus RX400H ប្រភេទរថយន្តទេសចរណ៍ ពណ៌ប្រផេះ ឆ្នាំម៉ូដែល 2006
    ៨៖ រថយន្តម៉ាក TOYOTA CAMRY ប្រភេទរថយន្តទេសចរណ៍ ពណ៌ស ឆ្នាំម៉ូដែល 2007
    ៩៖ រថយន្តម៉ាក Chevrolet Colorado ឆ្នាំផលិត 2015 ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-1684
    ១០៖ រថយន្តម៉ាក Toyota Prius ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១០
    ១១៖ រថយន្តម៉ាក Toyota Camry ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០១២
    ១២៖ រថយន្តម៉ាក Lexus RX 400h ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ឆ្នាំម៉ូឌែល ២០០៦
    ១៣៖ រថយន្តម៉ាក Lexus RX 400h ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល ២០០៦
    ១៤៖ រថយន្ដម៉ាក Lexus RX 330 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០០៤
    ១៥៖ រថយន្ដម៉ាក Lexus RX300 ចង្កូតឆ្វេង ប្រភេទរថយន្តទេសចរណ៍ ពណ៌ស ឆ្នាំម៉ូដែល 2004
    ១៦៖ រថយន្តម៉ាក NISSAN ចង្កូតស្ដាំ រថយន្តដឹកជញ្ជូនទំនិញ ពណ៌ខ្មៅ ឆ្នាំម៉ូដែល 2017 ទំហំស៊ីឡាំង 2488 CC
    ១៧៖ រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេងឆ្នាំផលិត 2005 ពណ៌ស ស្លាកលេខភ្នំពេញ 2AG-5272
    ១៨៖ រថយន្តម៉ាក LEXUS GS300 ចង្កូតឆ្វេង ឆ្នាំម៉ូដែល2005 ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AP-2823
    ១៩៖ រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល2006 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2M-6645
    ២០៖ រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2007
    ២១៖ LEXUS RX350 ពណ៌ ខ្មៅ ចង្កូត ឆ្វេង ផលិត ឆ្នាំ 2007 ពាក់ស្លាកលេខ 2AZ-5693
    ២២៖ LEXUS. RX350 ពណ៌ ខ្មៅ ចង្កូត ឆ្វេង ផលិត ឆ្នាំ 2011 ពាក់ស្លាកលេខ ភ្នំពេញ 2BB-8750
    ២៣៖ LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ផលិតឆ្នាំ 2004 ពាក់ស្លាកលេខ សៀមរាប 2A-7202

    លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកក្កដានេះថា ការប្រមូលពន្ធលើរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូត និងចង្កូតឆ្វេង ទទួលបានចំណូលជាង ៧៦លានដុល្លារអាមេរិក ពីរថយន្តសរុប ៩៧០៧គ្រឿង ខណៈយុទ្ធនាការនេះ ត្រូវបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

    លោកបន្តថា ក្នុងចំណោមរថយន្តសរុបទាំងជិត១ម៉ឺនគ្រឿងនេះ ក្នុងនោះរថយន្តចង្កូតឆ្វេងមានចំនួន ២៧០៨គ្រឿង ដោយទទួលបានប្រាក់ពន្ធអាករប្រមាណ៣៥លានដុល្លារ និងទទួលបានការកក់ប្រាក់ពីរថយន្តចង្កូតស្តាំចំនួន ៦៩៩៩គ្រឿង។

    លោកប ន្ថែមថា ក្នុងចំណោមរថយន្តចង្កូតស្តាំសរុប ដែលបានមកតម្កល់ប្រាក់កក់ មានចំនួន ៤៤៩០គ្រឿងហើយ បានទៅកែចង្កូតពីស្តាំមកឆ្វេង និង បានបង្វែរប្រាក់កក់មកជាប្រាក់ពន្ធបង់ ចូលថវិកាជាតិ និងរថយន្តចង្កូតស្តាំប្រមាណ ២៥០៩គ្រឿងទៀត ស្ថិតក្នុងដំណាក់កាលកែ ចង្កូតនៅតាមយាន្តដ្ឋាននានា។

    លោកបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រមូលពន្ធ ពីរថយន្តអត់ពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងឈប់ទទួលការមកបង់ពន្ធ និងប្រាក់កក់ទៀតហើយ និងមិនមានការពន្យារពេលទៀតនោះទេ។ ចាប់ពីខែកក្កដានេះទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើការការបង្រ្កាបឱ្យបានតឹងរ៉ឹង និងម៉ត់ហ្មត់បំផុត ជាមួយនឹងការផាកពិន័យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: