Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រេងឥន្ធនៈបម្រុងរបស់ប្រទេសស្រីលង្កា សល់មិនគ្រប់ប្រើប្រាស់សម្រាប់មួយថ្ងៃទេ ខណៈវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែអាក្រក់ទៅៗ

    BY Khmerpress July 4, 2022
    ប្រេងឥន្ធនៈបម្រុងរបស់ប្រទេសស្រីលង្កា សល់មិនគ្រប់ប្រើប្រាស់សម្រាប់មួយថ្ងៃទេ ខណៈវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែអាក្រក់ទៅៗ

    (កូឡុំបូ)៖ រដ្ឋមន្ត្រីថាមពលស្រីលង្កាបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសស្រីលង្កានៅសល់ប្រេងឥន្ធនៈតិចជាងមួយថ្ងៃសម្រាប់ប្រើប្រាស់ ដោយសង្កត់ធ្ងន់ថា ការដឹកជញ្ជូនសាធារណៈឈានដល់ការជាប់គាំង ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២។

    រដ្ឋមន្ត្រីថាមពល លោក Kanchana Wijesekera បាននិយាយថា ប្រេងសាំងបម្រុងរបស់ប្រទេសមានប្រហែល ៤,០០០តោនប៉ុណ្ណោះ គឺទាបជាងការប្រើប្រាស់សម្រាប់មួយថ្ងៃ។

    លោក Wijesekera បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា «ការដឹកជញ្ជូនប្រេងបន្ទាប់ត្រូវបានរំពឹងទុកនៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្កដា)»។ លោកបានបន្ថែមនថា «យើងបានទាក់ទងទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយ នៅមុនថ្ងៃទី២២ នោះទេ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: