Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ផ្តល់ផលប្រយោជន៍ទាំងប្រជាជនកម្ពុជា ប្រទេសនៅក្នុងតំបន់ និងពិភពលោក

    BY Khmerpress July 16, 2022
    ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ផ្តល់ផលប្រយោជន៍ទាំងប្រជាជនកម្ពុជា ប្រទេសនៅក្នុងតំបន់ និងពិភពលោក

    (ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសនៅក្នុងតំបន់ និងពិភពលោក។

    លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូចនេះនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ដឹកនាំដោយលោក Zhou Yong ប្រធានគ្រប់គ្រងទូទៅប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារអំពីគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួង និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារនៃក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ពីទីក្រុងប៉េកាំងផងដែរ។

    បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់សារជាថ្មីអំពីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដែលអាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូននិងភស្តុភារកម្ម និងមានប្រសិទ្ធភាពជាមុន ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។

    លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះចាំបាច់ត្រូវតែធ្វើឱ្យបានគ្រប់ជ្រុងជ្រោយដាក់ជូនទៅគណ:កម្មាធិការអន្តរក្រសួងពិភាក្សាមុននឹងរាយការណ៍ជូនដើម្បីរាជរដ្ឋាភិបាលកម្ពុជាពិនិត្យពិចារណា។ ការសិក្សាខ្នាតអន្តរជាតិនេះត្រូវធ្វើឡើងដើម្បីស្វែងរកដែគូវិនិយោគពីដៃគូអភិវឌ្ឍន៍ និងពីក្រុមហ៊ុននានា។

    ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) និងក្រុហ៊ុនCCCC Water Transportation Consultants Co., Ltdដែលបានជួយជ្រោមជ្រែងដល់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងអភិវឌ្ឍន៍ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដើម្បីធានាឱ្យគម្រោងនេះអាចដំណើរការទៅដោយរលូន និងជោគជ័យផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: