Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់

    BY Khmerpress July 18, 2022
    រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ ខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជាង ២២ម៉ឺននាក់

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញស្ថិតិប្រចាំសប្តាហ៍ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរកម្សាន្តចំនួន ២២៦,៤៤១ នាក់ ក្នុងនោះភ្ញៀវជាតិ ២០៤,៤៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ២១,៩៦០នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តបាត់ដំបង ៣៦.៥២០ នាក់
    * ខេត្តកំពត ២៨.៩៦៤ នាក់
    * ខេត្តព្រះសីហនុ ២៨.៥០៤ នាក់
    * ខេត្តសៀមរាប ២៧.៥៨៦ នាក់
    * រាជធានីភ្នំពេញ ២០.៨១៦ នាក់
    * ខេត្តកែប ១០.៥៣១ នាក់
    * ខេត្តកណ្តាល ១០.២៨៦ នាក់
    * ខេត្តពោធិ៍សាត់ ១០.២៨២ នាក់

    លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងទៀតថា តួលេខខាងលើមានការថយចុះប្រមាណ ២០.៧៧% ធៀបនឹងសប្តាហ៍កន្លងមក ហើយគោលដៅទេសចរណ៍សំខាន់ៗ សុទ្ធតែ មានថយចុះដូចជា៖ ខេត្តព្រះសីហនុ ថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះប្រមាណ ៣៨.០៦%។ មូលហេតុ សំខាន់ដែលនាំឲ្យការថយនៃចំនួនភ្ញៀវទេសចរនាសប្តាហ៍កន្លងមក បណ្តាលមកពីបញ្ហាអាកាសធាតុដែលមិនអំណោយផល មានភ្លៀងធ្លាក់ច្រើននៅគ្រប់រាជធានីខេត្ត ដែលបានធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ពិសេសគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ និងគោលដៅទេសចរណ៍នៅខេត្តពោធិ៍សាត់ (តំបន់វាលវែង និងផ្លូវបុប្ផាលក់ខ្លួន ( ផ្លូវជាតិលេខ៥៥ )ជាដើម។

    លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយឡែកនាចុងសប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើដំណើរទៅកាន់ទីវត្តអារាមនានា ដើម្បីនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគទៅប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់នាពេលចូលព្រះវស្សាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: