ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ កោះអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន២ ចូលមកទូទាត់បំណុលពន្ធ
BY Khmerpress
July 30, 2022
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញអគ្គនាយកក្រុមហ៊ុនចំនួន២ ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ។
អគ្គនាយកក្រុមហ៊ុនទាំង២នោះរួមមាន៖ ១-លោក LIU YAOWU អគ្គនាយកក្រុមហ៊ុន សេង យ៉ាវ អេនធើប្រាយ និងទី២.លោក ហេង សុធី អគ្គនាយកក្រុមហ៊ុន វី សុន ត្រេនស្ព័ត៕
ខាងក្រោមនេះ ជាលិខិតអញ្ជើញ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖
ផ្តល់សិទ្ធិដោយ៖ freshnews

