Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា រកបានមេដាយ ២គ្រឿងបន្ថែម បន្ទាប់ពីធ្វើបានដោយកីឡាហែលទឹកជនពិការ ចម្ងាយ១០០ម៉ែត្រ

    BY Khmerpress August 1, 2022
    កម្ពុជា រកបានមេដាយ ២គ្រឿងបន្ថែម បន្ទាប់ពីធ្វើបានដោយកីឡាហែលទឹកជនពិការ ចម្ងាយ១០០ម៉ែត្រ

    (ក្រុងសូឡូ)៖ អបអរសាទរក្រុមអត្តពលិកជនពិការកម្ពុជា បន្តធ្វើបានយ៉ាងល្អដោយបន្ថែមមេដាយប្រាក់ ១គ្រឿង និងសំរឺទ្ធ ១គ្រឿងបន្ថែមទៀត ដែលធ្វើបានដោយកីឡាករ ខុយ កុយ (ប្រាក់) និងកីឡាករ យ៉ាវ វណ្ណៈ (សំរឹទ្ធ) លើប្រភេទកីឡាហែលទឹកជនពិការ វិញ្ញាសាហែលចម្ងាយ ១០០ម៉ែត្រ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

    សម្រាប់មេដាយបា្រក់ និងសំរឹទ្ធនេះ គឺធ្វើបានក្នុងវិញ្ញាសាហែលទឹកជនពិការ ចម្ងាយ ១០០ម៉ែត្រ (បែបកង្កែប) ដោយគិតត្រឹមពេលនេះជាបណ្តោះអាសន្ន ក្រុមអត្តពលិកកម្ពុជា រកបានមេដោយសរុប ៥គ្រឿហើយ ដោយមានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ ២គ្រឿង។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលប្រទេសឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះនេះ បានចាប់ផ្ដើមការប្រកួតផ្លូវការពីថ្ងៃទី៣០ ខែកក្កដា និងបញ្ចប់ទៅវិញនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ដោយកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ១១៥នាក់ លើ ១១ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: