ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីន៖ បុរសជនជាតិនីហ្សេរីយ៉ាដែលកំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ នៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ
BY Khmerpress
August 2, 2022
(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នភាពព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២វេលា ម៉ោង២២៖១០នាទីយប់ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ។ ស្ថានភាពសុខភាពគាត់មិនអីទេ។
អ្នកពាក់ព័ន្ធទាំង០៥នាក់នោះ ក៏មិនមានរោគសញ្ញាអ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក។ លោកស្រីសូមជូនពរពួកគាត់សំណាងល្អ ! ផ្តល់សិទ្ធិដោយ៖ freshnews
