Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត សម្រេចបង្កើតក្រុមការងារប្រតិបត្តិការ​ ទប់ស្កាត់​ និងបង្ក្រាបក្រុមធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ​

    BY Khmerpress August 17, 2022
    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត សម្រេចបង្កើតក្រុមការងារប្រតិបត្តិការ​ ទប់ស្កាត់​ និងបង្ក្រាបក្រុមធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ​

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្តីពីការបង្កេីតក្រុមការងារប្រតិបត្តិការ​ ទប់ស្កាត់​ និងបង្ក្រាបក្រុមធ្វេីសកម្មភាពចាប់ឃាត់ខ្លួនប្រជាពលរដ្ឋបែបអនាធិបតេយ្យ​ ដែលដឹកនាំផ្ទាល់ដោយលោកស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន​។

    បេីមានសកម្មភាពដូចបានបញ្ជាក់ខាងលេីកេីតមានឡេីង​ សូមទំនាក់ទំនងមកលេខទូរស័ព្ទដូចបានភ្ជាប់ជូន​ ដេីម្បីសមត្ថកិច្ចជំនាញចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា​ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

    Share This Post: