Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និង លោកសាយ សំអាល់ ចុះពិនិត្យទីតាំង និងជួបប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស

    BY Khmerpress September 1, 2022
    ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និង លោកសាយ សំអាល់ ចុះពិនិត្យទីតាំង និងជួបប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នៅភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស

    (ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីម្សិលមិញ បានអញ្ជើញចុះពិនិត្យទីតាំង និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រង់ចំណុចភូមិស្រះស្រង់ត្បូង ភូមិទក្សិណខាងត្បូង និងភូមិត្រពាំងសេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

    ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

    សំណង់ខុសច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ មួយចំនួន បានចាប់ផ្តើមរុះរើរួចរាល់ ខណៈដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើ និងគ្រប់លក្ខខណ្ឌ ជាង៩០០ គ្រួសារ បានចាប់ឆ្នោតយកឡូតិ៍ នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាការផ្តល់ជូនរបស់រាជរដ្ឋាភិបាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: