ព័ត៌មានជាតិ
ក្រសួងវប្បធម៌ បង្ហាញលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធី Miss Grand Cambodia 2022
BY Khmerpress
September 1, 2022
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានកោះហៅលោក អ៉ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស មកជួបប្រជុំអន្តរក្រសួង ទាក់ទងនឹងកម្មវិធីប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) ដោយមានការចូលរួមពីតំណាងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានផងដែរ។
កិច្ចប្រជុំធ្វើឡើងស្របតាមបំណងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធីនេះ បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឲ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៉ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឲ្យខេត្តស្ទឹងត្រែង៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
ផ្តល់សិទ្ធិដោយ៖ freshnews
