Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ សូមឲ្យបុគ្គលដែលបន្លំជាឈ្មោះ ហ៊ុន វិបុល ត្រូវជាប្អូនជីដូនមួយរបស់សម្តេច បញ្ឈប់សកម្មភាពរបស់ខ្លួន ព្រោះប្អូនជីដូនមួយសម្តេចបានស្លាប់តាំងពី ៤៤ឆ្នាំមុនមកម្លេះ

    BY Khmerpress September 6, 2022
    សម្តេចតេជោ សូមឲ្យបុគ្គលដែលបន្លំជាឈ្មោះ ហ៊ុន វិបុល ត្រូវជាប្អូនជីដូនមួយរបស់សម្តេច បញ្ឈប់សកម្មភាពរបស់ខ្លួន ព្រោះប្អូនជីដូនមួយសម្តេចបានស្លាប់តាំងពី ៤៤ឆ្នាំមុនមកម្លេះ

    មុននេះបន្តិចសម្តេចតេជោហ៊ុនសែន បានប្រកាសឲ្យដឹងក្នុងផេកផ្លូវការថា សូមបុគ្គលដែលបន្លំជាឈ្មោះ ហ៊ុន វិបុល តាំងខ្លួនជាប្អូនជីដូនមួយរបស់សម្តេច សូមបញ្ចប់នៅសកម្មភាពបោកប្រាស់នេះតទៅទៀត។ ដោយសម្តេចតេជោបានសរសេររៀបរាប់ដូចខាងក្រោមនេះថា៖

    “ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់ របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូម បញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយ ម្នាក់ឈ្មោះហ៊ុន វិបុលពិតមែនតែប្អូនប្រុស របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។ ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាម រយៈទូរសព្វ័២លើកមកហើយតែមនុស្ស នេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យ មានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់ អានបងប្អូន។ បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបាន ក្រាញននៀលរួមរស់នៅជាមួយប្រជាជន ក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូន មួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃ ទៅវិញ?។ សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាព បោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង៕”

    Share This Post: