ព័ត៌មានអន្តរជាតិ October 20, 2022

ឥណ្ឌូនេស៊ី សម្រេចហាមឃាត់ទឹកស៊ីរ៉ូសម្រាប់កុមារគ្រប់ប្រភេទ ក្រោយកើតមានករណីក្មេងៗជិត ១០០នាក់នៅប្រទេសហ្គាំប៊ីបាត់បង់ជីវិតក្រោយផឹកស៊ីរ៉ូបំបាត់ក្អករួច

Khmerpress

ឥណ្ឌូនេស៊ី៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃពុធ ទី១៩ ខែតុលានេះបានសម្រេចហាមឃាត់ទឹកស៊ីរ៉ូ និងថ្នាំដែលមានលក្ខណៈជាទឹកគ្រប់ប្រភេទទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times។ ការសម្រេចហាមឃាត់នេះគឺត្រូវបានធ្វើឡើងក្រោយកើតមានករណីគួរឲ្យបារម្ភមួយ ពោលគឺមានកូនក្មេងជិត ១០០នាក់នៅក្នុងប្រទេសហ្គាំប៊ីបានស្លាប់បាត់បង់ជីវិត ក្រោយពួកគេបានប្រើប្រាស់ទឹកស៊ីរ៉ូសម្រាប់បំបាត់អាការៈក្អកនិងផ្តាសាយរួច។

គួរកត់សម្គាល់ថា ក្មេងៗដែលបានស្លាប់នៅក្នុងប្រទេសហ្គាំប៊ីទាំងអស់នោះសុទ្ធតែមានបញ្ហាក្រលៀនធ្ងន់ធ្ងរ ហើយទឹកស៊ីរ៉ូដែលពួកគេបានប្រើប្រាស់នោះគឺជាផលិតផលរបស់ប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសហ្គាំប៊ីបានបញ្ជាក់ថា ករណីដែលកុមារមានបញ្ហាសុខភាពក្រោយប្រើប្រាស់ទឹកស៊ីរ៉ូរួចគឺបានកើតមានរហូតដល់ ២០៦ករណីនៅក្នុងខេត្តចំនួន ២០ផ្សេងគ្នានៅទូទាំងប្រទេសហ្គាំប៊ី ហើយក្នុងនោះគឺមានកុមារចំនួន ៩៩នាក់បានស្លាប់បាត់បង់ជីវិតតែម្តង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត