Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់ ៣៥នាក់

BY Liny Chan June 9, 2026
តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់ ៣៥នាក់

ហ្វីលីពីន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន ៣៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី៩ ខែមិថុនា។ ចំពោះតួលេខអ្នករងរបួសទាំងធ្ងន់និងស្រាលវិញគឺមានចំនួន ១៣៤នាក់។

សូមរម្លឹកជូនថា ទីក្រុង General Santos ដែលមានពលរដ្ឋសរុបប្រមាណជា ៧២០,០០០នាក់ ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសហ្វីលីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិត ៧,៨រ៉ិចទ័រ កាលពីព្រឹកថ្ងៃទី៧​​​ ខែមិថុនា ហើយរហូតមកទល់នឹងបញ្ហាមួយចំនួនដែលបានបង្កឡើងដោយគ្រោះធម្មជាតិមួយនេះនៅមិនទាន់ដោះស្រាយអស់នៅឡើយទេ។ ភ្លាមៗក្រោយមានគ្រោះរញ្ជួយដី ក្រុមអ្នកជំនាញក៏បានព្រមានអំពីហានិភ័យនៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតផងដែរ ប៉ុន្តែរហូតមកទល់នឹងពេលនេះរលកយក្សស៊ូណាមិមិនបានកើតឡើងនោះទេ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: