ព័ត៌មានអន្តរជាតិ October 20, 2022

អ៊ុយក្រែននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនពិឃាដដែលផលិតដោយអ៊ីរ៉ង់ចំនួន ២២៣គ្រឿង ចាប់តាំងពីពាក់កណ្ដាលខែកញ្ញា

Khmerpress

អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពិឃាដផលិតដោយអ៊ីរ៉ង់ចំនួន ២២៣ គ្រឿង ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា។ យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រើប្រាស់មីស៊ីលប្រឆាំងការវាយប្រហារតាមអាកាស យន្តហោះចម្បាំង កាំភ្លើងយន្ត និងអាវុធផ្សេងទៀត ដើម្បីកម្ទេចយន្តហោះគ្មានមនុស្សបើក Shahed-136 ដែលជាផលិតផលអ៊ីរ៉ង់ ប្រើប្រាស់ដោយរុស្ស៊ីក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានីអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសារវីដេអូមួយកាលពីថ្ងៃអង្គារថា៖«ការពិតនៃការអំពាវនាវរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ីរ៉ង់សម្រាប់ជំនួយបែបនេះ គឺការទទួលស្គាល់របស់វិមានក្រឹមឡាំងចំពោះការក្ស័យធនផ្នែកយោធា និងនយោបាយរបស់ខ្លួន។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់​បាន​បដិសេធ​ថាខ្លួនមិន​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ប្រើ​ក្នុង​ការ​វាយ​ប្រហារនោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត