ព័ត៌មានអន្តរជាតិ October 21, 2022

លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយបានចូលកាន់តំណែងបានទើបតែ ៤៤ថ្ងៃប៉ុណ្ណោះ

Khmerpress

អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន BBC និង TheSun បានអោយដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ លោកស្រី Liz Truss នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បាន​ធ្វើការ​ប្រកាស​លាលែង​ពី​តំណែង​នៅ​ម៉ោង ១ និង ៣០ នាទី​រសៀល​ម៉ោង​ក្នុង​ស្រុក ឬប្រមាណជាម៉ោង ៧:៣០ យប់ម៉ោងនៅកម្ពុជា។

លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសត្រឹមតែ​៤៤​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មីបន្តពី​លោក Boris Johnson ដែលបាន​លាលែង​ពី​តំណែង​មុននេះដែរ​ នេះក៏ដោយ​សារ​តែ​មាន​សម្ពាធ​ពី​ក្នុង​បក្ស​អភិរក្ស (អភិរក្សនិយម)៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត