មហាសេដ្ឋីលោក Elon Musk ត្រូវបានគេរាយការណ៍ថា កំពុងចង់បញ្ឈប់បុគ្គលិករបស់ Twitter រាប់ពាន់នាក់
Twitter កំពុងរៀបចំសម្រាប់ការបញ្ឈប់បុគ្គលិកមួយចំនួនធំ មិនថាជាលោក Elon Musk ទិញយកក្រុមហ៊ុននេះ ឬអត់នោះទេ ហើយវាអាចចាប់ផ្ដើមភ្លាមៗនៅថ្ងៃសុក្រនេះ នេះបើយោងតាមរបាយការណ៍ពី The Washington Post។ ម្យ៉ាងវិញទៀតលោក Musk ក៏ធ្លាប់ប្រាប់អ្នកវិនិយោគហើយដែរថា លោកគ្រោងនឹងបញ្ឈប់បុគ្គលិកប្រមាណ ៧៥% ក្នុងចំណោមបុគ្គលិកទាំង ៧៥០០ របស់ Twitter នៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់នឹងបញ្ចប់ ដែលជាការផ្លាស់ប្តូរដែលទំនងជានឹងធ្វើឱ្យខូចប្រតិបត្តិការរបស់ Twitter និងចុះខ្សោយសមត្ថភាពក្នុងការសម្របសម្រួលមាតិកា និងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់។ .
ម៉្យាងវិញទៀត ឯកសារផ្ទៃក្នុងដែលទទួលបានដោយកាសែត The Washington Post បានបង្ហាញថា នៅមុនពេលកិច្ចព្រមព្រៀងជាមួយលោក Musk, អ្នកដឹកនាំក្រុមហ៊ុនបច្ចុប្បន្នគ្រោងនឹង «រៀបចំបញ្ជីប្រាក់បៀវត្សរ៍របស់ក្រុមហ៊ុន» ប្រហែល ៨០០ លានដុល្លារ ដែលជាការកាត់បន្ថយ ២៥% នៃកម្លាំងពលកម្ម ដែលស្មើនឹងការកាត់បន្ថយបុគ្គលិកចំនួន ១៩០០ នាក់ រួមជាមួយនឹងការកាត់បន្ថយហេដ្ឋារចនាសម្ព័ន្ធ «សំខាន់ៗ» និងការបិទមជ្ឈមណ្ឌលទិន្នន័យនានា។ ទាំងអស់នេះនឹងនាំឱ្យមានភាពរអាក់រអួល ក៏ដូចជាបញ្ហាជាច្រើនទៀតសម្រាប់បណ្ដាញ Twitter ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

