មុននេះបន្ដិច គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima របស់ប្រទេសជប៉ុន
គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន នៅវេលាម៉ោង ៣៖១៩ នាទីរសៀលមុននេះបន្ដិច។ ទីភ្នាក់ងារឧតុនិយមនិយាយថា គ្មានការគំរាមកំហែងនៃរលកយក្សស៊ូណាមិទេ។
ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្ររបស់ខេត្ត ចេញពីជម្រៅ ៣០ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ មានកម្រិតទាបជាង ៥ នៅលើមាត្រដ្ឋានរញ្ជួយដីជប៉ុន ពី ០ ដល់ ៧ នៅក្នុងទីប្រជុំជន Naraha របស់ខេត្ត។ កម្រិតអាំងតង់ស៊ីតេទី ៤ ត្រូវបានចុះបញ្ជីនៅក្នុងទីក្រុង Hirono, Tomioka, Okuma និង Futaba ក៏ដូចជានៅក្នុងភូមិ Kawauchi ទាំងអស់នៅក្នុងខេត្ត៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

