ព័ត៌មានអន្តរជាតិ October 28, 2022

យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រជប៉ុន

Khmerpress

យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនជាក់លាក់មួយទៅកាន់សមុទ្រខាងកើត នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ខណៈដែលសមយុទ្ធយោធាដ៏សំខាន់របស់ទីក្រុងសេអ៊ូលជិតដល់ទីបញ្ចប់។ អគ្គសេនាធិការចម្រុះ (JCS) ជាអ្នកដែលបានប្រកាសពីការបាញ់បង្ហោះនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ។

ការ​បាញ់​បង្ហោះ​ចុងក្រោយ​នេះ ​បាន​កើត​ឡើង​ខណៈ​ដែល​ប្រទេស​កូរ៉េខាង​ត្បូង ​គ្រោង​នឹង​បញ្ចប់​សមយុទ្ធ Hoguk របស់​ខ្លួន។ យ៉ាងណា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នាផ្សេងទៀត ដែលហៅថា «Vigilant Storm» នៅសប្តាហ៍ក្រោយ។ កូរ៉េខាងជើងកាន់តែបង្កើនការបាញ់បង្ហោះមីស៊ីលប៉ុន្មានរយៈចុងក្រោយនេះ ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខែតុលា ខ្លួនក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីផងដែរ៕ ​ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត